ភ្នំនាងកង្រី
នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចំងាយទៅឃើញដូចមនុស្សដេកផ្កាប់មុខ សណ្តូកខ្លួន ។ នៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេ នៅត្រង់ ចង្កេះភ្នំនោះ មានម្អមដុះច្រើនណែនតាន់តាប់ អ្នកស្រុកនៅជុំវិញនោះ គេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ម្អមនោះកើតពីរោមនាងកង្រី យក្ខិនី ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មត់ថា ម្អមនោះជារោមយោនី នៃនាងកង្រីនោះឯង ។
មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំ តាំងពីបុរាណមកមិនដឹងជានរណា សាងទេ ។ ពួកជនអ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនគ្រុនចាញ់ ហើយនិងបានសុខ សប្បាយ (នេះជាជំនឿរបស់អ្នកស្រុក ដែលមានតាំងពីបុរាណកាល) ។
រឿងនាងកង្រីមានសេចក្តីសង្ខេបដូចតទៅនេះ
កាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយ ជាមនុស្សឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ ។ក្រោយពីបន់ ប្រពន្ធក៏មានកូនដល់ទៅ១២នាក់ សុទ្ធតែស្រី។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទ័លក្រ រកអាហារចិញ្ចឹមកូនគ្មាន ក៏បរទេសដឹកកូនទាំង១២នាក់ ទៅប្រោសចោលក្នុងព្រៃជ្រៅមួយ ។

ក្រោយពីឪពុកប្រោសចោល កូនទាំង១២នាក់ក៏នាំគ្នាដើរទៅក្នុងព្រៃដល់នគរមួយ ជានគរយក្សស្រីឈ្មោះ នាង សន្ធមារ។ យក្សស្រីនោះមានកូនស្រីមួយឈ្មោះនាងកង្រី ។ នាងសន្ធមាបានឃើញនាងទាំង១២នាក់ ក៏តំណែងខ្លួន ជាមនុស្សស្រី នាំយកនាងទាំងនោះទៅទុកក្នុងប្រាសាទរបស់ខ្លួនឱ្យបំរើនាងកង្រីជាកូន។
កាលនាងទាំង១២នាក់ដឹងថា នគរនោះជានគរយក្ស នាងសន្ធមាជាយក្ខិនីហើយ ក៏នាំគ្នារត់ចេញ។ នាងសន្ធមារ បានតាមរកទៅឃើញ នាងទាំង១២ជាមហេសីព្រះបាទរថសិទ្ធិ នៅនគរមនុស្ស ក៏តំណែងខ្លួនជាស្រីក្រមុំបានធ្វើជា មហេសីព្រះបាទរថសិទ្ធិនោះដែរ ហើយនាងសន្ធមារធ្វើពុទ្ធជាឈឺធ្ងន់ ញុះញង់ពេទ្យឱ្យទូលព្រះបាទរថសិទ្ធិ ឱ្យឆ្កៀល ភ្នែកនាងទាំង១២ មកធ្វើជាថ្នាំព្យាបាលរោគខ្លួន និងឱ្យយកនាងទាំង១២នាក់ដែលមានគភ៌គ្រប់គ្នា ទៅទុកក្នុងរណ្តៅ មួយជាមួយគ្នាបង្អត់អាហារ ហើយអោយយកគ្រាប់ភ្នែកនាងទាំង១២នាក់ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួន ឱ្យនាង កង្រីជាកូនថែរក្សា។
បណ្តានាងទាំង១២នាក់នោះ នាងបងៗ១១នាក់ ត្រូវគេឆ្កៀលភ្នែកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលតែម្ខាង ដោយមកពីជាតិមុននាងពៅឆ្កៀលភ្នែកត្រីតែម្ខាងដែរ ។ នាងទាំង១២ដែលមានគភ៌នោះ មានពៅបានព្រះពោធិ៍សាត់ មកចាប់ផ្ទៃ។ វេលានាងបងៗកើតកូនមកភ្លាម គេហែកកូនចែកសាច់គ្នាស៊ីអស់ ចំណែកនាងពៅ កើតកូនមកឱ្យឈ្មោះ ថា “ពុទ្ធិសែន” ហើយលាក់ទុកមិនឱ្យនាងបងៗដឹងទេ។
ចំណេរកាលខាងក្រោយមក វេលាពុទ្ធិសែនធំពេញជំទង់ឡើង នាងសន្ធិមារ ដឹងថាជាកូននាងទី១២ ក៏ប្រើឱ្យជិះសេះ នាំសំបុត្រទៅឱ្យនាងកង្រី ដោយដាក់សេចក្តីថា “បើពុទ្ធិសែនមកដល់យប់ ឱ្យស៊ីទាំងយប់ ដល់ថ្ងៃឱ្យស៊ីទាំងថ្ងៃ” ។
តែជាភ័ព្វរបស់ពុទ្ធិសែន នៅពេលជិះសេះទៅដល់ពាក់កណ្តាលព្រៃ មហាឬស្សីបានឃើញពុទ្ធិសែនកំពុងផ្ទុំលក់ និងឃើញសំបុត្រដែលចងនៅសេះ ក៏ហែកសំបុត្រនោះចោល ហើយសរសេរសំបុត្រជាថ្មីថា “បើពុទ្ធិសែន មកដល់យប់ ឱ្យរៀបការទាំងយប់ បើដល់ថ្ងៃរៀបការទាំងថ្ងៃ ជាមួយនាងជាកូន ” ។ ពេលដែលពុទ្ធិសែនទៅដល់នគរយក្សនាង កង្រីបានឃើញសំបុត្រក៏រៀបការជាមួយពុទ្ធិសែនភ្លាម ។ ព្រះពុទ្ធិសែនបានសោយរាជ្យនគរយក្សមិនយូរប៉ុន្មាន ដោយនាងកង្រីថ្វាយដំណឹងអំពី ប្រស្រីភ្នែកមាតាលោក និងអំពីថ្នាំសំរាប់ដាក់ភ្នែកអោយជាហើយ និង ថ្នាំសំរាប់ បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអាធ្រាត ។ នាងកង្រីក៏យំសោកស្លាប់នៅ កណ្តាលព្រៃ ហើយពុទ្ធសែនមកដល់នគរវិញដោយសុវត្ថិភាព។ ទ្រង់ដាក់ថ្នាំកែភ្នែកមាតា និងមាតាធំឱ្យជាឡើង ហើយទ្រង់សំលាប់នាងសន្ធមារទៅ ទ្រង់បានសោយរាជ្យជំនួសព្រះបិតា ជាសុខក្សេមក្សាន្ត រហូតទ្រង់ចូលព្រះទីវង្គត៕
ភ្នំនាងកង្រី គឺជាកន្លែងកម្សាន្ត ដ៏ស្រស់ត្រកាល និង ពេញនិយម ដែលមានទីតាំង
ស្ថិតនៅក្នុង ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយ
១៤គីឡូម៉ែត្រ ពីទីរួមខេត្ត។
ស្ថិតនៅក្នុង ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយ
១៤គីឡូម៉ែត្រ ពីទីរួមខេត្ត។
ភ្នំនាងកង្រី ជាតំបន់ទេសចរណ៍មួយ ដ៏ស្រស់ស្អាត និង ជាកន្លែងអភិរក្សសត្វព្រៃ
ធម្មជាតិមួយ ដែលសម្បូរណ៍ទៅដោយ សត្វបក្សាបក្សី និង ព្រៃឈើ ពណ៌ខៀវ
ស្រងាត់ គួរឱ្យចង់គយគន់ និង ទាក់ទាញបំផុត សំរាប់ភ្ញឿវទេសចរណ៍។
ធម្មជាតិមួយ ដែលសម្បូរណ៍ទៅដោយ សត្វបក្សាបក្សី និង ព្រៃឈើ ពណ៌ខៀវ
ស្រងាត់ គួរឱ្យចង់គយគន់ និង ទាក់ទាញបំផុត សំរាប់ភ្ញឿវទេសចរណ៍។
ភ្នំនាងកង្រី ជាសម្បតិ្តធម្មជាតិមួយ ដែលមិនអាចកាត់ថ្លៃបាន ដោយសារតែ នៅ
ទីនោះ ពោរពេញដោយ សម្បត្តិធម្មជាតិ និង បរិយាកាសដ៏ស្រស់បំព្រង៕
ទីនោះ ពោរពេញដោយ សម្បត្តិធម្មជាតិ និង បរិយាកាសដ៏ស្រស់បំព្រង៕
សូមទស្សនា រូបភាព ខាងក្រោម!!!
No comments:
Post a Comment