ទេសចរណ៍ទៅកាន់រមណីយដ្ឋានជាតិ ភ្នំសំពៅ
ក្រុងបាត់ដំបងគឺជារាជធានីនៃខេត្តបាត់ដំបងដែលមានទីតាំងស្ថិតនៅខាងជើងឆៀងខាងលិចនៃប្រទេសកម្ពុជា។ ទីក្រុងបាត់ដំបងគឺជាទីក្រុងដែលធំជាងគេទីពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងមានចំនួនប្រជាជនចំនួន ២៥០ ០០០នាក់។ ហើយទីក្រុងមួយនេះត្រូវបានកសាងឡើងដោយអាណាចក្រខ្មែរនៅសតវត្សទី១១។
ខេត្តបាត់ដំបង គឺជាខេត្តមួយដែលមានដំណាំស្រូវច្រើនជាងគេនៅក្នុងប្រទេស។ ដោយសង្កេតឃើញថាខេត្តបាត់ដំបងគឺជាខេត្តមួយដែលសម្បូរទៅដោយរមណីដ្ឋានស្រស់ស្អាតតាមបែបធម្មជាតិជាច្រើននោះ គេហទំព័រសុខភាពកម្ពុជា សូមនាំអារម្មណ៍របស់លោកអ្នកទៅកាន់រមណីយដ្ឋានជាតិភ្នំសំពៅ។
រមណីយដ្ឋានភ្នំសំពៅ មានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងបាត់ដំបង។ ភ្នំសំពៅ គឺជាភ្នំមួយដែលមានកម្ពស់១០០ម៉ែត្រ និងជាទីរមណីយដ្ឋានធម្មជាតិមួយ ដែលភ្ញៀវទេសចរណ៍និយមទៅកម្សាន្ត លំហែនៅចុងសប្តាហ៍និងពេលមានពិធីបុណ្យទានម្តងៗ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ។ រមណីដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ៥ ដែលមានចម្ងាយ ២៩១ម៉ែត្រ ពីទីក្រុងភ្នំពេញ។ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅមានកម្ពស់ប្រហែល ១០០ម៉ែត្រ និងមានកាំជណ្តើរ ១០៣កាំ។ ក្នុងទួលភ្នំទាំងមូល មានល្អាងជាច្រើន ប៉ុន្តែល្អាងដែលប្រជាពលរដ្ឋខ្មែរនិយមទៅទស្សនា មានដូចជាល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំខាងក្រោយ មានវត្តមួយឈ្មោះថា វត្តគីរីរម្យ ដែលដើមឡើយវត្តនេះគ្រាន់តែជាអាស្រម សម្រាប់សំណាក់ធម៌តែប៉ុណ្ណោះ។
ពេលមកដល់ជើងភ្នំសំពៅ គេអាចធ្វើដំណើរឡើង ទៅលើកំពូលភ្នំ ដោយផ្លូវពីរកន្លែង ។ ផ្លូវទីមូយគឺធ្វើដំណើរថ្មើរជើង ឡើងតាមជណ្តើរថ្ម បត់បែនចុះឡើង ដូចពស់លូន ចំនួនមួយពាន់សាមសិបកាំ ។ ផ្លូវឡើងទីពីរ ដែលទើបកសាងថ្មីៗ ដោយមានចាក់បេតុងបានប្រមាណ៨០ភាគរយ អាចឲ្យម៉ូតូ ឬរថយន្ត ឡើងទៅជិតដល់កំពូលភ្នំ ទើបធ្វើដំណើរ ដោយជើង ឡើងបន្តទៅទៀត។ នៅទីនោះ មានរូបសំណាក ព្រះពុទ្ធបដិមាធំ ដែលមានទីធ្លាធំទូលាយ មានម្លប់ឈើ ត្រឈឹងត្រឈៃ អាចចតយានយន្តបានងាយស្រួល។ ទេសចរណ៍ជាខ្មែរមិនពិបាកបង់ប្រាក់ទេ ពេលឡើងកម្សាន្តលើភ្នំ ប៉ុន្តែបើជាជនជាតិបរទេសវិញ អាជ្ញាធរជើងភ្នំតែងទាមទារឲ្យបង់ប្រាក់ មុននឹងឡើងទៅចំនួន ពីរដុល្លាទៅ៥ដុល្លា ដោយមានម៉ូតូឌុបនាំឡើងទៅដល់កំពូល ទាំងទៅទាំងមក។
ចំណែកឯការដើរទស្សនាតាមល្អាង មានកុមារអ្នកស្រុកតូចៗ ដែលមានអាយុចាប់ពី ៨ទៅ១៥ឆ្នាំ តែងសុំភ្ញៀវជូនដើរមើលតាមល្អាងនានានៅលើភ្នំសំពៅ ។ អ្នកនាំផ្លូវភ្ញៀវ និយាយរៀបរាប់ អំពីប្រវត្តិខ្លះៗ ដែលទាក់ទងនឹងភ្នំសំពៅ ប្រៀបដូចជាអត្ថបទមួយ ដែលពួកគេរៀនចាំមាត់ដូចមេសូត្រ ។ ពួកគេធ្វើដូច្នេះ ដោយសង្ឃឹមថា ពួកអ្នកទេសចរណ៍ នឹងធ្វើអំណោយ ជាប្រាក់កម្រៃខ្លះៗដើម្បីលៀងជីវិត។ នៅលើភ្នំសំពៅនេះ មានល្អាងរូងភ្នំទាំងតូចទាំងធំ ចំនួន១២ល្អាង ដូចជា ១- ល្អាងផ្កាស្លា ២- ល្អាងគក់ទ្រូង ៣- ល្អាងខ្យល់ ៤- ល្អាងតែងខ្លួន ៥- ល្អាងល្ខោន ៦- ល្អាងជ្រៃ ៧- ល្អាងពេជ្រ ៨- ល្អាងខ្វែង ៩- ល្អាងប្រេង ១០- ល្អាងស្ថានីយ ឬល្អាងធំ ១១- ល្អាងខ្យល់ និង ១២- ល្អាងក្បាលខ្មោច ។
ល្អាងផ្កាស្លា មានប្រវត្តិព្រេងនិទាន ទាក់ទងនឹងរឿង ព្រះចៅរាជកុល នាំភស្តុភារ បណ្ណាការ រួមទាំងផ្កាស្លា ដើម្បីទៅចូល ស្តីដណ្តឹង ព្រះនាងរំសាយសក់។ មុនចូលទៅល្អាងផ្កាស្លា មានថ្ម១ផ្ទាំង មានរូបរាងដូចជាផ្កាស្លាក្រពុំ។ ដោយសារ ល្អាងនោះ មានសភាពចង្អៀតងងឹត ទើបមានគេចាប់ភ្លើងអគ្គីសនី ដោយប្រើអាគុយសម្រាប់បំភ្លឺផ្លូវ ហើយមានអ្នកបញ្ចាំងពិលជួនភ្ញៀវ ដើម្បីសុំកម្រៃពីភ្ញៀវបន្តិចបន្តួច សម្រាប់បញ្ចូលអាគុយវិញ ។ ពេលចុះទៅដល់ល្អាងគក់ទ្រូង គេឃើញមានរូបបដិមាសំរឹទ្ធពណ៌ខ្មៅមួយអង្គ ។ ពេលចង់សាកល្បងគក់ទ្រូង ទេសចរណ៍ម្នាក់ត្រូវឡើងឈរលើផ្ទាំងស៊ីម៉ងត៍ បួនជ្រុងទ្រវែង ហើយយកដៃគក់ដើមទ្រូង នោះគេនឹងឮសំឡេងខ្ទ័រ តបត្រឡប់មកវិញ ។ ពេលឡើងពីល្អាងគក់ទ្រូងមកវិញ គេនឹងបានជួប ព្រះពុទ្ធបដិមារចូលនិពាន្ត១អង្គធំ មានបណ្តោយ១២ម៉ែត្រ ទទឹង៣ម៉ែត្រ ដែលកសាងដោយសប្បុរសជន នៅក្រៅប្រទេស ។ មុនចូលល្អាងខ្យល់ គេឃើញមានដើមស្វាយកល្ប មួយដើមដែលសង់អំពីស៊ីម៉ងត៍ មានរួបរាងដូចដើមស្វាយ។ ដើមស្វាយកល្បនេះមានប្រវត្តិនិទានតៗគ្នា មកថា បើអ្នកណាបានហូប ស្វាយកល្បនេះហើយ មនុស្សចាស់នឹងក្លាយជាក្មេង ហើយមានជីវិតអមតៈ។ ពេលភ្ញៀវឈានចូលល្អាងខ្យល់ គេនឹងមានទទួលអារម្មណ៍ថា មានខ្យល់បក់មកត្រជាក់ស្រេបមកលើពួកអ្នកទេសចរណ៍។ តែពេលចេញផុត គឺគ្មានខ្យល់បក់ល្ហើយអញ្ចឹងទៀតទេ ហើយមានផ្លូវតូចចង្អៀតងងឹតសម្រាប់ឡើងទៅវិញ ។ ក្រៅពីល្អាងទាំងបីនេះ នៅមានល្អាងតែងខ្លួន ល្អាងល្ខោន ដែលមានរឿងនិទានទាក់ទងទៅនឹងសំពៅរបស់ព្រះចៅរាជកុល ដែលមានកន្លែងសម្រាប់ពួកក្រុមល្ខោន ស្នាក់នៅ។ នៅតាមជញ្ជាំងភ្នំ មានទឹកហូរជ្រាប ដូចជាប្រេងសម្រាប់ចាក់សំពៅ មានល្អាងស្ថានីយ ឬល្អាងធំ ដែលមានទីធ្លាធំទូលាយ។ ក្រៅពីនោះ មានល្អាងខ្វែង ដែលមានរាងដូចសញ្ញាលេខបូក ល្អាងជ្រៃ មានដើមជ្រៃមួយដើមធំ ល្អាងពេជ្រ មានជណ្តើរចុះទៅក្រោម រាងចោទ ។ បើធ្វើដំណើរពេលមានភ្លៀង អាចបណ្តាលឱ្យមានគ្រោះថ្នាក់បាន។ នៅមានល្អាងក្បាលខ្មោច ដែលមានដាក់តាំង លលាដ៏ក្នុងទូកញ្ចក់មួយ ជាធាតុរបស់ជនរងគ្រោះដែលត្រូវពួកខ្មែរក្រហម នាំយកមកសម្លាប់នៅទីនេះ ។ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកទស្សនានៅរមណីយដ្ឋាន ធម្មជាតិភ្នំសំពៅ តែងតែចង់ឃើញល្អាងសំខាន់ៗទាំង១២កន្លែងនោះ ។ នៅខេត្តបាត់ដំបង មានភ្នំជាច្រើនទៀត ជុំវិញភ្នំសំពៅ ដែលមានរឿងនិទានដំណាលជាប់ទាក់ទងនិងរឿងភ្នំសំពៅ ដូចជា ភ្នំក្តោង ភ្នំក្រពើ ភ្នំនាងរំសាយសក់ ភ្នំទ្រុងមាន់ទ្រុងទា និង ភ្នំអណ្តើក ។ល៕
តើលោកអ្នកបានគិតត្រៀមរៀបចំ ដំណើរទៅកាន់ទីកម្សាន្តណាមួយហើយឬនៅ? បើសិនជានៅ កុំភ្លេចណាទៅលេងរមណីដ្ឋានជាតិភ្នំសំពៅទាំងអស់គ្នា។រមណីយដ្ឋានជាតិ ភ្នំសំពៅ
ពេលមកដល់ជើងភ្នំសំពៅ គេអាចធ្វើដំណើរឡើង ទៅលើកំពូលភ្នំ ដោយផ្លូវពីរកន្លែង ។ ផ្លូវទីមូយគឺធ្វើដំណើរថ្មើរជើង ឡើងតាមជណ្តើរថ្ម បត់បែនចុះឡើង ដូចពស់លូន ចំនួនមួយពាន់សាមសិបកាំ ។ ផ្លូវឡើងទីពីរ ដែលទើបកសាងថ្មីៗ ដោយមានចាក់បេតុងបានប្រមាណ៨០ភាគរយ អាចអោយម៉ូតូឬរថយន្ត ឡើងទៅជិតដល់កំពូលភ្នំ ទើបធ្វើដំណើរ ដោយជើង ឡើងបន្តទៅទៀត។ នៅទីនោះ មានរូបសំណាក ព្រះពុទ្ធបដិមាធំ ដែលមានទីធ្លាធំទូលាយ មានម្លប់ឈើ ត្រឈឹងត្រឈៃ អាចចតយានយន្តបានងាយស្រួល។ ទេសចរណ៍ជាខ្មែរមិនពិបាកបង់ប្រាក់ទេ ពេលឡើងកំសាន្តលើភ្នំ ប៉ុន្តែបើជាជនជាតិបរទេសវិញ អាជ្ញាធរជើងភ្នំតែងទាមទារអោយបង់ប្រាក់ មុននឹងឡើងទៅ មានចំនួនពី ពីរដុល្លារទៅ៥ដុល្លារ ដោយមានម៉ូតូឌុបនាំឡើងទៅដល់កំពូល ទាំងទៅទាំងមក។ ចំណែក ការដើរទស្សនាតាមល្អាង មានកុមារអ្នកស្រុកតូចៗ មានអាយុចាប់ពី ៨ទៅ១៥ឆ្នាំ តែងសុំភ្ញៀវជូនដើរមើល តាមល្អាងនានា នៅលើភ្នំសំពៅ ។ ពួកនាំផ្លូវភ្ញៀវផង និយាយរាប់រាប់ផង អំពីប្រវត្តិខ្្លះៗដែលទាក់ទងនឹងភ្នំសំពៅ គឺជាអត្ថបទដែល ពួកគេរៀនចាំមាត់ដូចមេសូត្រ ។ គេធ្វើដូច្នេះ ដោយសង្ឃឹមថា ពួកទេសចរណ៍ នឹងធ្វើអំណោយ ជាប្រាក់កម្រៃខ្លះៗ ដើម្បីលៀងជីវិត។ នៅលើភ្នំសំពៅនេះ មានល្អាងរូងភ្នំ ទាំងតូចទាំងធំ ចំនួន១២ល្អាង ដូចជា ១- ល្អាងផ្កាស្លា ២- ល្អាងគក់ទ្រូង ៣- ល្អាងខ្យល់ ៤- ល្អាងតែងខ្លួន ៥- ល្អាងល្ខោន ៦- ល្អាងជ្រៃ ៧- ល្អាងពេជ្រ ៨- ល្អាងខ្វែង ៩- ល្អាងប្រេង ១០- ល្អាងស្ថានីយឬល្អាងធំ ១១- ល្អាងខ្យល់ និង ១២- ល្អាងក្បាលខ្មោច ។ ល្អាងផ្កាស្លា មានប្រវត្តិព្រេងនិទាន ទាក់ទងនឹងរឿង ព្រះចៅរាជកុល នាំភស្តុភារ បណ្ណាការ រួមទាំងផ្កាស្លា ដើម្បីទៅចូល ស្តីដណ្តឹង ព្រះនាងរំសាយសក់។ មុនចូលទៅល្អាងផ្កាស្លា មានថ្ម១ផ្ទាំង មានរូបរាងដូចជាផ្កាស្លាក្រពុំ។ ដោយសារ ល្អាងនោះ មានសភាពចង្អៀតងងឹត ទើបមានគេចាប់ភ្លើង អគ្គីសនី ដោយប្រើអាគុយ សម្រាប់បំភ្លឺផ្លូវ ហើយមានអ្នកបញ្ចាំងពិលជួនភ្ញៀវ ដើម្បីសុំកំរៃពីភ្ញៀវបន្តិចបន្តួច សម្រាប់បញ្ចូលអាគុយវិញ ។ ពេលចុះទៅដល់ល្អាងគក់ទ្រូង គេឃើញមានរូបបដិមាសំរឺទ្ធពណ៌ខ្មៅមួយអង្គ ។ ពេលចង់សាកល្បងគក់ទ្រូង ទេសចរណ៍ម្នាក់ត្រូវឡើងឈរលើផ្ទាំងស៊ីម៉ងត៍ បូនជ្រុងទ្រវែង ហើយយកដៃគក់ដើមទ្រូង នោះគេនឹងឮសំឡេងខ្ទ័រ តបត្រឡប់មកវិញ ។ ពេលឡើងពីល្អាងគក់ទ្រូងមកវិញ គេនឹងបានជួប ព្រះពុទ្ធបដិមារចូលនិពាន្ត១អង្គធំ មានបណ្តោយ១២ម៉ែត្រ ទទឹង៣ម៉ែត្រ ដែលកសាងដោយសប្បុរសជន នៅក្រៅប្រទេស ។ មុនចូលល្អាងខ្យល់ គេឃើញមានដើមស្វាយកល្ប មួយដើមដែលសង់អំពីស៊ីម៉ងត៍ មានរួបរាងដូចដើមស្វាយ។ មានប្រវត្តិនិទានតៗគ្នា មកថា បើអ្នកណាបានហូប ស្វាយកល្បនេះហើយ មនុស្សចាស់នឹងក្លាយជាក្មេង ហើយមានជីវិតអមតៈ ។ ពេលភ្ញៀវឈានចូលល្អាងខ្យល់ គេនឹងមានទទួលអារម្មណ៍ថា មានខ្យល់បក់មកត្រជាក់ស្រេបមកលើពួកគេ ។ តែពេលចេញផុត គឺគ្មានខ្យល់បក់ល្ហើយអញ្ចឹងទៀតទេ ហើយមានផ្លូវតូចចង្អៀតងងឹតសម្រាប់ឡើងទៅវិញ ។ ក្រៅពីល្អាងទាំងបីនេះ នៅមានល្អាងតែងខ្លួន ល្អាងល្ខោន ដែលមានរឿងនិទាន ទាក់ទងទៅនឹងសំពៅរបស់ព្រះចៅរាជកុល ដែលមានកន្លែងសម្រាប់ពួកក្រុមល្ខោន ស្នាក់នៅ។ នៅតាមជញ្ជាំងភ្នំ មានទឹកហូរជ្រាប ដូចជាប្រេងសម្រាប់ចាក់សំពៅ មានល្អាងស្ថានីយឬល្អាងធំ ដែលមានទីធ្លាធំទូលាយ ។ ក្រៅពីនោះ មានល្អាងខ្វៃងមានរាងដូចសញ្ញាដួចលេខបូក ល្អាងជ្រៃ មានដើមជ្រៃមួយដើមធំ ល្អាងពេជ្រ មានជណ្តើរចុះទៅក្រោម រាងចោទ ។ បើធ្វើដំណើរពេលមានភ្លៀង អាចបណ្តាលឱ្យមានគ្រោះថ្នាក់បាន។ នៅមានល្អាងក្បាលខ្មោច ដែលមានដាក់តាំង លលាដ៏ក្នុងទូកញ្ចក់មួយ ជាធាតុរបស់ជនរងគ្រោះដែលត្រូវពួកខ្មែរក្រហម នាំយកមកសម្លាប់នៅទីនេះ ។ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកទស្សនានៅរមណីយដ្ឋាន ធម្មជាតិភ្នំសំពៅ តែងតែរចង់ឃើញល្អាងសំខាន់ៗទាំង១២កន្លែងនោះ ។ នៅខេត្តបាត់ដំបង មានភ្នំជាច្រើនទៀត ជុំវិញភ្នំសំពៅ ដែលមានរឿងនិទានដំណាលជាប់ទាក់ទងនិងរឿងភ្នំសំពៅ ដូចជា ភ្នំក្តោង ភ្នំក្រពើ ភ្នំនាងរំសាយសក់ ភ្នំទ្រុងមាន់ទ្រុងទា និង ភ្នំអណ្តើក ។ល៕ |
No comments:
Post a Comment