ភ្នំបូកគោ


ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​មាត់សមុទ្រ​។​

​បុរី​បូកគោ​មាន​កម្ពស់​១០៧៥​ម៉ែត្រ ដែល​មាន​អាកាសធាតុ​អំណោយផល និង​ទេសភាព​ដ៏​ត្រកាល​។ ដើមឈើ​ធំៗ​ដែល​ផ្តល់​ម្លប់​ដ៏​ត្រឈឹង​ត្រឈៃ ទឹកជ្រោះ និង​ព្រៃភ្នំ​ក្រំ​ថ្ម​គិរី​បុព្វ​តា​ដែល​មាន​សត្វ​ម្រឹគី​ម្រឹគា​​និង​បក្សាបក្សី​ជាច្រើន គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ដល់​អ្នកទេសច​រ​។ នៅ​ពេល​ឡើង​ដល់​កំពូលភ្នំ អ្នកទេសចរ​អាច​មើលឃើញ​ក្រុង​កំពត ឆ្នេរ​កែប ខេត្ត​ព្រះសីហនុ និង​ទឹកសមុទ្រ​ពណ៌​ខៀវ​ស្រ​ងាត់​​។ 

​ដោយ​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​បុរី​នេះ កន្លែង​ដែល​អាច​ហែល​ទឹក​បាន​ស្ថិតនៅ​ឯ​ទឹកធ្លាក់​ពពក​វិល​។ អ្នកទេសចរ​អាច​ងូត និង​ហែល​ទឹក​លេង​កម្សាន្ត​នៅ​ទីនោះ​បាន​ផង​ដែរ​៕




No comments:

Post a Comment