Friday, August 23, 2013

HOPE TRAINING CENTER

  អង្គការមូលនិធិនៃក្តីសង្ឃឹម

​​​  ​​​  ​មជ្ឈមណ្ឌលបណ្តុះបណ្តាល​ សង្ឃឹម




        នាងខ្ញុំឈ្មោះ​ ជាង ស្រីពៅ ជាសិស្សរៀននៅ អង្គការមូលនិធិនៃក្តី
សង្ឃឹម នៃមជ្ឈមណ្ឌលបណ្តុះបណ្តាល សង្ឃឹម ។ ទីតាំងសាលារៀន មានស្ថិតនៅក្នុង ភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃ
វែង។ ហើយមជ្ឈមណ្ឌលបានផ្តល់អោយសិស្ស សិក្សាដោយ
ឥតគិតថ្លៃ :​ រួមបញ្ចូលការ ស្នាក់នៅ អាហារ នឹង សំភារះសិក្សា ផ្សេងទៀតជាច្រើន។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់​ដែលបានមករៀននៅ ឯទីនេះពីព្រោះមជ្ឈមណ្ឌលបានធ្វើអោយខ្ញុំមានចំនេះជាច្រើនក្នុងការសិក្សា មុខវិជ្ជា ផ្សេងៗរួមមាន :​ ផ្នែក កុំព្យូទ័រ ( computer) ,
អំពីខាងផ្នែក ឥរិយាបថ (Attitude) , ផ្នែកជំនាញ (Skills) ,ហើយនឹងផ្នែករៀនជា ភាសាអង់គ្លេស (English) ។ ជាដំបូង នាងខ្ញុំសូមបង្ហាញនូវរូបភាពរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាល សង្ឃឹម ជាមុនសិន :

​​​              នេះជា ​មុនខ្លោងទ្វារបស់រសាលារៀន H T C





ខ្លោងទ្វារខាងក្រៅសម្រាប់ចូល
ទៅក្នុងសាលារៀន នៃមជ្ឈមណ្ឌល​ 
HTC

ឯងខាងនេះវិញជាខ្លោងទ្វារខាង
ក្នុងសម្រាប់បើកចេញទៅខាងក្រៅ
នៃមជ្ឈមណ្ឌល​ HTC



ហើយនេះជាកន្លែងយាមរបស់
សន្តិសុខសាលានៃមជ្ឈមណ្ឌល
HTC
ដែលមានសំរសដ៏ស្រល់បំព្រម



នេះជាសាលារៀន​ HTC ដែលស្រល់
ស្អាតគួរអោយចង់រៀន និងចង់រស់
នៅ​ថែមទៀតផង ។

ហើយអ្នកដែលបានឈរនៅមុន
សាលា​ សិទ្ធិតែជាសិស្សនៃ​ HTC ទាំង
អស់ ។សាលា​ HTC មានទីធ្លា ធំ នឹង
មានប្រវែងវែងថែមទៀតជាពិសេស
នោះមានរចនាពណ៌ដ៍ពិនប្រណិត។
                                                                           
រូបថតទាំងពីរនេះជា
កន្លែងធ្វើពិសោធន៏ទីក
ហើយរុក្ខជាតិដែលដុះ
នៅពីលើថ្មនោះជាដើមកក់។អ្នកឆ្ងល់ទេហេតុអ្វី
បានជា​គេដាក់វានូវទីនឹងពីព្រោះវាអាចជូយដល់
ការចំរុះជាតិកង្វក់ចេញពីក្នុងទឹកអោយវាស្អាតមានអនាម័យទើបអាចអោយ
យើងយកទឹកនោះមកប្រើប្រាស់បាន ដូចជា :​ យកមកបោកខោអាវ លាងចាន​ លាងម៉ូតូ​ ឬ ឡាន លាងដៃ លាងជើងបាន នឹងអាចប្រើការផ្សងៗទៀត។
              
ថាំងរូបថតផ្ទះនេះជាផ្ទះសម្រាប់អោយ
ជនជាតិបរទេសសម្រាប់អាស្រ័យស្នាក់
នៅ ពេលដែលមកធ្វើទស្សនះកិច្ច ឬ
មកកំសាន្តម្តងៗ។



កន្លែងនេះជាផ្ទះបាយ ដែលសម្រាប់ដាំបាយ ធ្វើ
ម្ហូរ។ហើយអ្នកទាំងអស់
គ្នានេះជាសិស្សជំនាន់ទី៥
ដែលកំពុងតែបម្រួបម្រួមសាមគ្គីដើម្បី សំអាតកន្លែងផ្ទះបាយ របស់ពួកយើង។
                                                                        


រូបនេះជាកន្លែងញុំបាយដែល ពួក
យើងកំពុងតែ​ ញុំរួមគ្នា លើកដំបូង
បង្អស់ ហើយសប្បាយរីករាយជាទី
ជាទីបំផុតសម្រាប់ពួកយើង ។

ឯរូបនេះវិញជាកន្លែងផ្ទះបាយហើយ
ស្ថិតនៅពេលយំដែលពួកយើងកំពុង
តែធ្វើនំទ្រនឿក ។

                                             ឯរូបទាំងពីនេះជារូបមុនម្ហូរ 
                                              ម្យ៉ាងដែលគេហៅឈ្មោះថា
                                            ឡុកឡាក ដែលពួកយើងខិត
                                              ខំធ្វើ រួមគ្នាទុកសម្រាប់ញុំ
                                               ទាំងអស់គ្នា ។
 រូបខាងក្រោមពួយើងកំពុងតែញុំរួមគ្នា ។
ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបាន​ញុំបាន
ជាមួយអ្នកទាំងអស់គ្នា ។







No comments:

Post a Comment