ភ្នំសន្ទុក
ភ្នំសន្ទុកស្ថិតនៅក្នុងភូមិកកោះឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចំងាយ ១៧គម ពីទីរួមខេត្តកំពង់ធំតាមបណ្តោយ ផ្លូវជាតិលេខ៦ ដែលជា តំបន់ទេសចរណ៏ធម្មជាតិនិងវប្បធម៌ មួយកន្លែងស្ថិតក្នុងខេត្តនេះ។
នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សំរាកនានា ប្រជាជនតែងតែនាំគ្នាទៅដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ ។ពេលមកដល់ជើងភ្នំយើងនឹងមើលឃើញទេសភាព ដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។ របៀបទី១ យើងអាច ធ្វើដំណើរដោយបើកបរយាន្តយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណត យានយន្តយ៉ាង ធំទូលាយសំរាប់ចត។របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីរជើងភ្នំដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩ កាំ ហើយកាំជណ្តើរខ្លះទាបកាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនិងជួបព្រះវិហារ១នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតា ថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជនទឹកទន្លេស្ទឹងបឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិទៀតផង។
ភ្នំសន្ទុកស្ថិតនៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចំងាយ ១៧គមពីទីរួមខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សំរាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ ។
ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វារហូតដល់ ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ ។
ពេលមកដល់ជើងភ្នំយើងនឹងមើលឃើញទេសភាព ដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។ របៀបទី១ យើងអាច ធ្វើដំណើរដោយបើកបរយាន្តយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសំរាប់ចត។
របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីរជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនិងជួបព្រះវិហារ១នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតា ថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេស្ទឹងបឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។
ភ្នំសន្ទុក គឺជារមណីដ្ឋានរប្បធម៌ និងធម្មជាតិ ដែលមានទីតាំងនៅ ភូមិកូរកោះ ឃុំកូរកោះ ស្រុក
សន្ទុកចំងាយប្រហែល ១៧ គីឡូម៉ែត ពីភាគខាងត្បូងក្រុងកំពង់ធំ។
កាលពីបុរាណរហូតមកទល់សព្វថ្ងៃ ភ្នំសន្ទុកត្រូវបានពលរដ្ឋខ្មែរ ហៅឈ្មោះជាច្រើនដូចជា ភ្នំធំ
ភ្នំអាត់សន្ទុក ភ្នំចមជង្គគីរី ភ្នំគ្រប់ទុក... រួចចុងក្រោយគឺឈ្មោះភ្នំសន្ទុកដល់សព្វថ្ងៃ។
ភ្នំអាត់សន្ទុក ភ្នំចមជង្គគីរី ភ្នំគ្រប់ទុក... រួចចុងក្រោយគឺឈ្មោះភ្នំសន្ទុកដល់សព្វថ្ងៃ។
ភ្ញៀវទេសចរទាំងឡាយតម្រូវឲ្យឡើងកាំជណ្តើរដ៏វែង ដែលមានដល់ទៅ ៨០៩កាំប៉ុន្តែអ្វីដែលពិ
សេសនោះ គឺមានសេវាកម្មសែងអង្រឹងដឹកអ្នកដំណើរណាដែលមិនអាចទ្រាំទ្រឡើងដល់កំពូល
ភ្នំផងដែរ។
សេសនោះ គឺមានសេវាកម្មសែងអង្រឹងដឹកអ្នកដំណើរណាដែលមិនអាចទ្រាំទ្រឡើងដល់កំពូល
ភ្នំផងដែរ។
ទោះបីជាការឡើងហត់យ៉ាងណាក្តី ភ្ញៀទេសចរទាំងឡាយនឹងមានអារម្មណ៍ធូរស្បើយឡើងវិញ
ដោយសារតែខ្យល់អាកាសត្រជាក់ស្រិប និងទិដ្ឋភាពស្រស់បំព្រងពីលើកំពូលភ្នំ។
ដោយសារតែខ្យល់អាកាសត្រជាក់ស្រិប និងទិដ្ឋភាពស្រស់បំព្រងពីលើកំពូលភ្នំ។
នៅលើកំពូលភ្នំក៏មានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វាន
ដែលមានប្រវែងវែងជាង ១០ម៉ែត និងមានរូបចំលាក់ព្រះពុទ្ធរូបដទៃទៀតដែលហាក់ដូចជាផុស
ចេញពីថ្មភ្នំអញ្ចឹង។ រូបចំលាក់ទាំងនេះត្រូវបានគេសិក្សាថា សង់ឡើងក្នុងរាជ្យព្រះបាទ ព្រះ
ពញ្ញាធម្មរាជា (១៤៧៤-១៤៩៤៥)៕
ដែលមានប្រវែងវែងជាង ១០ម៉ែត និងមានរូបចំលាក់ព្រះពុទ្ធរូបដទៃទៀតដែលហាក់ដូចជាផុស
ចេញពីថ្មភ្នំអញ្ចឹង។ រូបចំលាក់ទាំងនេះត្រូវបានគេសិក្សាថា សង់ឡើងក្នុងរាជ្យព្រះបាទ ព្រះ
ពញ្ញាធម្មរាជា (១៤៧៤-១៤៩៤៥)៕
ដោយ៖ មិនា
No comments:
Post a Comment