ភ្នំតាម៉ៅ

ភ្នំតាម៉ៅ

ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយះពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។ ភ្នំនេះជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះមានផ្ទៃដី ២៥០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ២៥០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាំម៉ៅ) ប្រាសាទថ្មដុះ(ភ្នំថ្មដុះ) ។
ប្រទេសកម្ពុជាយើងមានទីរម្យនីយដ្ឋានជាច្រើនកន្លែង ដែលប្រជាជនខ្មែរយើងបានស្គាល់ និង​បាន​​​ធ្វើ​ដំនើរទៅកំសាន្ត ។ ថ្ងៃនេះខ្ញុំ​សូម​លើក​យក​រម្យនីយដ្ឋាន​១​កន្លែង ដែល​បង​ប្អូន​ជា​ច្រើន​ច្បាស់​ជា​ស្គាល់​មិន​ខាន ។ រម្យនីយដ្ឋាន​នោះ​គឺ​​ ភ្នំតាម៉ៅ ដែល​ស្ថិននៅ​​ក្នុង​ទឹ​ក​​ដី​ខេត្ត​តាកែវ​ ។ រម្យនីយដ្ឋាន​នេះសំបូរទៅដោយសត្វព្រៃជាច្រើន ជាពិសេស​សត្វ​ដែល​យើង​និយម​ចូលចិត្ត​បង្អាប់​គ្នា​ទៅវិញទៅមកជាងគេ នោះគឺសត្វស្វា ។

No comments:

Post a Comment