ទឹកជ្រោះប៊ូស្រា Trackback
ទឹក ជ្រោះប៊ូស្រា គឺជាជម្រើសទី១ នៃគោលដៅទេសចរសម្រាប់ភ្ញៀវទាំងឡាយ ដែលបានទៅដល់ទឹកដីខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះមានកន្លែងទឹកធ្លាក់ចំនួន ៣កន្លែងផ្សេងគ្នា នៅលើជ្រលងតែមួយ។ ទឹកធ្លាក់ទី១ គឺជាចំណុចទាក់ទាញបំផុតសម្រាប់ការងូតទឹកលេង ។ មុខកាត់ទឹកធ្លាក់មានទំហំ ប្រមាណពី១០-២៩ម. តាម រដូវ (ប្រាំងឬវស្សា) និងមានកម្ពស់ពី៨-១៥ម.។ ប្រសិនលោកអ្នកដើរចុះទៅក្រោមប្រហែល២០០ម . អ្នកនឹងបានឃើញទឹកធ្លាក់ទី២ មានមុខកាត់ ពី១៣-២០ម. និងកម្ពស់១៥-២៥ម.។ ទឹកធ្លាក់ទី៣ គឺនៅច្រើនរយម៉ែត្រទៅក្រោមទៀត ដែលស្ថិតនៅក្នុងព្រៃក្រាស់ពុំអាចធ្វើដំណើរទៅបាន។ ទឹកជ្រោះ ប៊ូស្រាស្ថិតនៅភាគខាងកើតទីរួមខេត្តចម្ងាយប្រមាណ៣៨គ.ម ពីក្រុងសែនមនោរម្យ ឬក៏ធ្វើដំណើរ ១៥នាទី ចេញពីទីរួមស្រុកពេជ្រាដា។ ផ្លូវទៅកាន់ទីនោះជាផ្លូវក្រាលកៅស៊ូ ហើយដើម្បីចូលទៅកម្សាន្តនៅទី នោះ ភ្ញៀវបរទេសម្នាក់ៗត្រូវបង់ថ្លៃ១.២៥ដុល្លារ និង ១,០០០រៀល សម្រាប់ខ្មែរ, រីឯថ្លៃ សំបុត្ររថយន្ត គឺពី ១ដុល្លារ ទៅ២ដុល្លារ តាមទំហំរថយន្ត។
អត្ថបទ៖ មឿន ញាណ
No comments:
Post a Comment