បុរីបូកគោមានកម្ពស់១០៧៥ម៉ែត្រ ដែលមានអាកាសធាតុអំណោយផល និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ទឹកជ្រោះ និងព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិងបក្សាបក្សីជាច្រើន គួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញក្រុងកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។
ដោយមានចម្ងាយ៧គីឡូម៉ែត្រពីបុរីនេះ កន្លែងដែលអាចហែលទឹកបានស្ថិតនៅឯទឹកធ្លាក់ពពកវិល។ អ្នកទេសចរអាចងូត និងហែលទឹកលេងកម្សាន្តនៅទីនោះបានផងដែរ៕

No comments:
Post a Comment